គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមវិបស្សនាស្ដីពីការរៀបចំយុទ្ធសាស្រ្តនៃការជ្រើសរើសមន្រ្តីឱ្យទៅបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២០២៦​ ២០៣០។

នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារ សោម៉ា រាជធានីភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមវិបស្សនាស្ដីពីការរៀបចំយុទ្ធសាស្រ្តនៃការជ្រើសរើសមន្រ្តីឱ្យទៅបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២០២៦​ ២០៣០។ ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។ កម្មវិធីវិបស្សនានេះរៀបចំឡើង ក្នុងគោលបំណងធ្វើការចែករំលែកបទពិសោធផ្ដល់ធាតុចូល និងពិភាក្សាកំណត់ធាតុចូលសំខាន់ៗពីតួអង្គនានា សម្រាប់រៀបចំយុទ្ធសាស្រ្តសម្រប់ជ្រើសរើសមន្រ្តីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ឆ្នាំ២០២៦ ២០៣០ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។កម្មវិធីវិបស្សនានេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូប ។