ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង អ្នកជំនាញការច្បាប់ចំនួន៣រូបនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការគាំទ្រភាពធន់ និងការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជាក្រោមទិដ្ឋាភាពកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាំដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP)។
នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារ HYATT Regency Phnom Penh ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង អ្នកជំនាញការច្បាប់ចំនួន៣រូបនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពីការគាំទ្រភាពធន់ និងការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជាក្រោមទិដ្ឋាភាពកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាំដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម។ សិក្ខាសាលានេះរៀបចំឡើង ដើម្បីពិនិត្យ អំពីក្របខ័ណ្ឌគោលនយោបាយដើម្បីពង្រឹងការប្រកួតប្រជែង និងភាពធន់នៃវិស័យពាណិជ្ជកម្មកម្ពុជា ក៏ដូចជាផ្លាស់ប្ដូរបទពិសោធលើការងារចរចារចូលជាសមាជិកថ្មីនៃកិច្ចព្រមព្រៀងCP-TPP ពីសំណាក់ក្រុមអ្នកចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មមកពីប្រទេសកូស្ការីកា។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ជាច្រើនរូប ។