ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦ ២០៣០។
នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រី្ត ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦ ២០៣០ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នរ៉ាឬទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូប ។