ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។
នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អមដោយ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច. អញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) .) នឹងរៀបចំកិច្ចប្រជុំពិភាក្សាលើ របៀបវារៈ ចំនួន ៤ រួមមាន
(១) របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ
(២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែង
(៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គ ការនីតិប្រតិបត្តិ និង
(៤)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃ (គ.វ.រ)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។