គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួម ដឹកនាំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនៅសាលកវិទ្យាល័យន័រតុន។

នាព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. អមដោយឯកឧត្តម ប៉ែន ប៊ុនឈា និងឯកឧត្តម សោម គន្ធា អគ្គលេខាធិការរង គ.ក.ច ព្រមទាំងអ្នកជំនាញការច្បាប់ បុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនៅសាលកវិទ្យាល័យន័រតុន ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. និងឯកឧត្តម យិន សុភី ប្រធានផ្នែកនីតិសាស្រ្តនៃសាលកវិទ្យាល័យន័រតុនតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការ។ សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយពីកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។ ក្រោយសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម យិន សុភី និងមតិសំណេះសំណាលរបស់ឯកឧត្តមអគ្គលេខាធិការ ក៏មានការធ្វើបទឧទ្ទេសនាមស្តីពីការកែទម្រង់ច្បាប់នៅព្រះរាជាណាចក្រកម្ពុជាដោយជំនាញការច្បាប់ គ.ក.ច. និងបន្តជាចុងក្រោយដោយវគ្គសំណួរចម្លើយផងដែរ។ សិក្ខាសាលានេះ មានសិក្ខាកាមចូលរួមសរុប ២៧០នាក់។