គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយ ប្រតិភូស្ថានទូតអង់គ្លេស លើរបាយការណ៍ស្តីពីយន្តការត្រួតពិនិត្យដើម្បីពង្រឹងរចនាសម្ព័ន្ធនៃការវាយតម្លៃផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្ត (Oversight Mechanism Strengthening Regulatory Impact Assessment Architecture in Cambodia) និងក្របខ័ណ្ឌគតិយុត្តនៃការវាយតម្លៃផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា (Legal Framework for Regulatory Impact Assessment in Cambodia)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. អមដោយឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច និងអ្នកជំនាញការច្បាប់នៃ គ.ក.ច ចំនួន៣រូប បានចូលរួមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ចុងក្រោយជាមួយ ប្រតិភូស្ថានទូតអង់គ្លេសលើរបាយការណ៍ស្តីពីយន្តការត្រួតពិនិត្យដើម្បីពង្រឹងរចនាសម្ព័ន្ធនៃការវាយតម្លៃផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្ត (Oversight Mechanism Strengthening Regulatory Impact Assessment Architecture in Cambodia) និងក្របខ័ណ្ឌគតិយុត្តនៃការវាយតម្លៃផលប៉ះពាល់លើលិខិតបទដ្ឋានគតិយុត្តនៅកម្ពុជា (Legal Framework for Regulatory Impact Assessment in Cambodia) ក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជានាយកគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងទីស្តីការគណៈរដ្ឋមន្រ្តី។