គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្ដម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកម្មវិធីសម្ពោធរបាយការណ៍ស្រាវជ្រាវស្ដីពី «ការវិភាគគម្លាតបទប្បញ្ញត្តិ ដើម្បីគាំទ្រដំណើរចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបម្រែបម្រួលពាណិជ្ជកម្ម» (Regulatory Gap Analysis of Selected Trade Agreement Chapter to Support Cambodia’s LDC and Trade Trasition)

នារសៀលថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ HYATT RECENGY PHNOM PENH ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ លោក ហួរ ប៉ូពិធាន ជំនាញការច្បាប់នៃ គ.ក.ច ចូលរួមកម្មវិធីសម្ពោធរបាយការណ៍ស្រាវជ្រាវស្ដីពី «ការវិភាគគម្លាតបទប្បញ្ញត្តិ ដើម្បីគាំទ្រដំណើរចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបម្រែបម្រួលពាណិជ្ជកម្ម» (Regulatory Gap Analysis of Selected Trade Agreement Chapter to Support Cambodia’s LDC and Trade Trasition)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដាក់សម្ពោធ ជាផ្លូវការនូវ របាយការណ៍វិភាគគម្លាតបទប្បញ្ញាត្តិ ព្រមទាំងប្រមូលនូវធាតុចូលបន្ថែមពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធទាំងអស់គ្រប់លំដាប់ថ្នាក់ ទាំងជាតិ និងអន្តរជាតិ។