គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាលើក្របខ័ណ្ឌទស្សនាទាន ការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា

នារសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) និងមានការចូលរួមដឹកនាំពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ អមដោយអ្នកជំនាញការច្បាប់នៃ គ.ក.ច និងមន្ត្រីនៃអ.គ.ក.ច.។ កិច្ចប្រជុំចង្អៀតនេះ មានគោលបំណង ពិនិត្យ និង ពិភាក្សាលើក្របខ័ណ្ឌទស្សនាទាន ការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា។