ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ លោក ឌិន ស៊ីដែន និងលោក ហួរ ប៉ូពិធាន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ចូលរួមក្នុងកម្មវិធីវេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦ (2026 MULTILATERAL TRADE FORUM)
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ HYATT REGENCY PHNOM PENH ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ លោក ឌិន ស៊ីដែន និងលោក ហួរ ប៉ូពិធាន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ចូលរួមក្នុងកម្មវិធីវេទិកាពាណិជ្ជកម្មពហុភាគី ឆ្នាំ២០២៦ (2026 MULTILATERAL TRADE FORUM)ក្រោមមូលបទ ការរៀបចំយុទ្ធសាស្រ្តឡើងវិញរបស់រដ្ឋតូច ក្នុងបរិបទប្រែប្រួលនៃប្រព័ន្ធពាណជ្ជកម្មពិភពលោក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា និងឯឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម។ វេទិកានេះគឺមានគោលបំណងដើម្បីវាយតម្លៃនិន្នាការពាណិជ្ជកម្មសកល និងស្វែងរកយុទ្ធសាស្ត្រក្របខ័ណ្ឌគោលនយោបាយប្រកបដោយនវានុវត្តន៍ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងភាពធន់នៃវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងធ្វើជាវេទិការវាងភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ និងបណ្ដាសហគ្រាសធុនតូច និងមធ្យម។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្រ្តី។