គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការរៀបចំមគ្គទេសក៍សិល្ប៍សាស្រ្តនីតិកម្ម និងវគ្គបណ្ដុះបណ្ដាលស្ដីពីការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការរៀបចំមគ្គទេសក៍សិល្ប៍សាស្រ្តនីតិកម្ម និងវគ្គបណ្ដុះបណ្ដាលស្ដីពីការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត អមដោយលោកអនុប្រធាននាយកដ្ឋាន និងអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
កិច្ចប្រជុំនេះមានការចូលរួមពី លោកសាស្រ្តចារ្យ Constantin Stefanou និងលោកស្រីសាស្រ្ដចារ្យ Helen Xanthaki តំណាងUniversity of London (តាមប្រព័ន្ធអនឡាញ)។