គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាឪពុកបង្កើត ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី

នារសៀលថ្ងៃពុធ ០៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅវត្តលង្កាព្រះកុសុមារាម , ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាឪពុកបង្កើត ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងបរិយាកាសដ៏សែនវិយោគនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ជំនាញការច្បាប់ ព្រមទាំងបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព ឯកឧត្តមបណ្ឌិត គឺជាការបាត់បង់ នូវស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះភរិយា កូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញការច្បាប់ និងមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. យើងខ្ញុំសូមលំឱនកាយវាចាចិត្តគោរពដល់វិញ្ញាណក្ខ័ន្ធឯកឧត្តមបណ្ឌិត ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយនាំដួងវិញ្ញាណក្ខ័ន្ធរបស់ឯកឧត្តមបណ្ឌិត បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។