នាព្រឹកថ្ងៃអង្គារ ០២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLE HOTEL LE ROYAL PHNOM PENH ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយលោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន អ្នកជំនាញការច្បាប់ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីឧត្តមានុវត្តន៍អន្តរជាតិនៃកិច្ចការកែទម្រង់ស្ថាប័នសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញាវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តំណាងលេខាធិការដ្ឋាននៃគណៈកម្មជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែរដ្ឋបាលសាធារណៈ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធទាំងអស់។