នាព្រឹកថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក ពោជ សម្ផស្សភ្នាក់ងារជាតិជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងកញ្ញា លី ពុធច័ន្ទតាណា កម្មសិក្សាការីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីការត្រៀមចូលរួមប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិចកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងមន្រ្តីពាក់ព័ន្ធទាំងអស់។