គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្ដីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង ស្ថាប័ន

នារសៀលថ្ងៃច័ន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តីឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងឯកឧត្ត​ម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំគោលការណ៍ណែនាំស្ដីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួង ស្ថាប័ន។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ អនុប្រធាននាយកដ្ឋាន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងមន្រ្តីពាក់ព័ន្ធទាំងអស់។