គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង កញ្ញា ភោគ សិរីរតនា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យក្រោមច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង កញ្ញា ភោគ សិរីរតនា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យក្រោមច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានាក្រោមអធិបតីភាព ឯកឧត្តម អុឹង សេរីវិសុទ្ធ អនុប្រធាននិងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍។
កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការជំរុញការអនុវត្តសិទ្ធិប្រាតិភោគលើចលនទ្រព្យក្រោមច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន សមាជិក សមាជិកាក្រុមប្រឹក្សាអ្នកច្បាប់ សមាជិក សមាជិកាក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ តំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់។