នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ (Microsoft Team) ជាមួយតំណាងស្ថានទូតព្រីតថេន អមដោយ អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ និងការពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអនុវត្តល្អនៃបទប្បញ្ញត្តិ (GRP) សម្រាប់កម្ពុជា។