នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ លោកស្រី ឡេង ចាន់ភួង និងលោកស្រី ប៉ែន លីនណា ជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម។
សិក្ខាសាលាពិគ្រោះយោបល់នេះក៏មានការពិភាក្សាអំពីសំណើសុំរៀបចំកិច្ចសម្ភាសន៍ជាមួយតំណាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពាក់ព័ន្ធសម្រាប់គាំទ្រដល់ការរៀបចំរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តលើសេចក្តីព្រាងច្បាប់ខាងលើ។