នាព្រឹក ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក មាឃ សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្រ្តីប្រចាំឆមាស ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងផ្ដល់ធាតុចូលលើការរៀបចំសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្រ្តីប្រចាំឆមាស ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីបណ្ដាអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះក្រោមទីស្ដីការគណៈរដ្ឋមន្រ្តីទាំងអស់។