នាព្រឹក ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចង្អៀត ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិភាក្សា ពិគ្រោះយោបល់ ប្រមូលគំនិត និងតម្រង់ទិស ក្នុងការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ដោយរួមទាំងការជ្រើសរើស ការគ្រប់គ្រង និងការអភិវឌ្ឍអាជីព និងជំនាញរបស់មន្ត្រី ក្នុងវិស័យច្បាប់របស់ក្រសួង ស្ថាប័ន ទាំងមុនពេលបំពេញការងារ និងទាំងក្នុងពេលបំពេញការងារ ព្រមទាំងសមិទ្ធកម្មការងារតាមចំណុចដៅ (KPI) ដែលបានកំណត់។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមតំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់