គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ណេង សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ​ និងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់។

នាព្រឹក ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ណេង សីហា អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ​ និងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង សេរីវិសុទ្ធ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់។
កិច្ចនេះមានការចូលរួមពី តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ ភាគីពាក់ព័ន្ធទាំងអស់។