នារសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ សម្រាប់កិច្ចប្រជុំពិភាក្សានិងផ្តល់យោបល់តាមយន្តការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកបម្រុង នៃក្រុមការងារទី២ ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ សម្រាប់កិច្ចប្រជុំពិភាក្សានិងផ្តល់យោបល់តាមយន្តការនៃទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត