គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។

នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងឯកឧត្តម នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក មាឃ សីហា ជំនាញការច្បាប់ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់។