គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានជួបសំណេះសំណាលជាមួយកម្មសិក្សាការីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចំនួន៦រូប ដើម្បីពន្យល់ណែនាំអំពីរបៀបរបបការងារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។

នាព្រឹក ថ្ងៃច័ន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានជួបសំណេះសំណាលជាមួយកម្មសិក្សាការីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការចំនួន៦រូប ដើម្បីពន្យល់ណែនាំអំពីរបៀបរបបការងារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន។
ក្រោយពីបានធ្វើការសម្រិតសម្រាំងក្នុងចំណោមបេក្ខជន និងបេក្ខនារីដែលបានដាក់ពាក្យស្នើសុំទាំង១២០នាក់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានសម្រេចជ្រើសរើសកម្មសិក្សាការីចំនួន ៦រូបនេះឱ្យចូលមកធ្វើកម្មសិក្សានៅអគ្គលេខាធិការដ្ឋានគណៈកម្មាការដឹកនាំការកែទម្រង់ច្បាប់។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ អ្នកជំនាញការច្បាប់ការនៃអគ្គលេខាធិការដ្ឋានគ.ក.ច. និងកម្មសិក្សាការីដែលត្រូវបានជ្រើសរើសជាស្ថាពរផងដែរ។