គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU)រវាងទីស្ដីការគណៈរដ្ឋមន្រ្តី និងស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅកម្ពុជា ស្ដីពីការបង្កើតបណ្ដាញស្រាវជ្រាវកម្ពុជា។

នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយលោក ឌិន ស៊ីដែន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគ.ក.ច. និងលោក ពេជ្រ សុវណ្ណថារ័ត្ន ជំនួយការឯកឧត្តម លី ច័ន្ទតុលា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU)រវាងទីស្ដីការគណៈរដ្ឋមន្រ្តី និងស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅកម្ពុជា ស្ដីពីការបង្កើតបណ្ដាញស្រាវជ្រាវកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។ កម្មវិធីនេះមានគោលបំណងផ្ដល់កិច្ចសហការលើក្រុមរៀបចំបណ្ដាញស្រាវជ្រាវចុះហត្ថលេខាលើអនុស្សារណៈស្ដីពីការយោគយល់ (MOU)រវាងទីស្ដីការគណៈរដ្ឋមន្រ្តី និងស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅកម្ពុជា ស្ដីពីការបង្កើតបណ្ដាញស្រាវជ្រាវកម្ពុជា ។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃទីស្ដីការគណៈរដ្ឋមន្រ្តី ស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដាសាកលវិទ្យាល័យមួយចំនួនផងដែរ។