គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងក្របខណ្ឌនៃការសិក្សាស្វែងយល់អំពីបទពិសោធន៍កែទម្រង់ច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ឌិន ស៊ីដែន ជំនាញការច្បាប់ ឱ្យជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក David Sheridan នាយកផ្នែកកំណែទម្រង់បទប្បញ្ញត្តិ នៃក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលអូស្ត្រាលី និង លោក Peter Stibbard នាយកផ្នែកកិច្ចការរៀបចំបទប្បញ្ញត្តិ ក្រុមអភិបាលកិច្ច និងគ្រប់គ្រងធនធាន នៃក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលអូស្ត្រាលី។

កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៍របស់ប្រទេសអូស្ត្រាលីក្នុងការកែទម្រង់បទប្បញ្ញត្តិ ការដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ព្រមទាំងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីធានាឱ្យការរៀបចំ និងអនុវត្តកម្មវិធីកែទម្រង់មានប្រសិទ្ធភាព សង្គតិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។