នាព្រឹក ថ្ងៃអង្គារ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក ច័ន្ទតារា រ៉ូម៉ែន អ្នកស្រី ប៉ែន លីនណា និងលោក ហួរ ប៉ូពិធាន ជាអ្នកជំនាញច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ចូលរួមកិច្ចប្រជុំស្តីពី ការផ្តល់ធាតុនិងខ្លឹមសារទម្រង់ទស្សនាទានស្តីពីតម្រូវការនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋាន ដែលក្រសួង/ស្ថាប័នទាំងអស់ត្រូវបំពេញ ក្នុងការរៀបចំផែនការកសាងច្បាប់ និងលិខិតបទដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ កិច្ចប្រជុំនេះមានគោលបំណង ការផ្តល់ធាតុ និងខ្លឹមសារទម្រង់ទស្សនាទានស្តីពីតម្រូវការនៃការ រៀបចំផែនការកសាងច្បាប់ និងលិខិតបទដ្ឋាន។
កិច្ចប្រជុំនេះក៏ មានការចូលរួមពីសំណាក់ ឯកឧត្តម និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។