នារសៀលថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាគេហដ្ឋានសព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងបរិយាកាសដ៏សែនវិយោគនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ជំនាញការច្បាប់ ព្រមទាំងបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ទាំងអស់ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ នូវស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះភរិយា កូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញការច្បាប់ និងមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. យើងខ្ញុំសូមលំឱនកាយវាចាចិត្តគោរពដល់វិញ្ញាណក្ខ័ន្ធអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នេត សុគន្ធ ប្រកបដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយនាំដួងវិញ្ញាណក្ខ័ន្ធរបស់អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត