នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសំណើពិនិត្យលទ្ធភាពកែសម្រួល មាត្រា ៤ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២ ស្ដីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម តាមយន្តការទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងអគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសំណើពិនិត្យលទ្ធភាពកែសម្រួល មាត្រា ៤ នៃអនុក្រឹត្យស្ដីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម តាមយន្តការទីស្ដីការគណៈរដ្ឋមន្រ្តី ។
ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត