គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើគោរពស្នើសុំការអនុញ្ញាតឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា ចូលជាសមាជិកគណៈកម្មាធិការអន្តរជាតិការពារខ្សែកាបបាតសមុទ្រ ។

នាព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើគោរពស្នើសុំការអនុញ្ញាតឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា ចូលជាសមាជិកគណៈកម្មាធិការអន្តរជាតិការពារខ្សែកាបបាតសមុទ្រ ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងអគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។