នារសៀលថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការដឹកនាំការទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការអញ្ជេីញចូលរួម៖ ឯកឧត្តម ប៉ែន ប៊ុនឈា ឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អ្នកជំនាញការច្បាប់ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តក្នុងខែកក្កដា។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់អគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់។
ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត