គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្ដីគណៈរដ្ឋមន្រ្តី ។

នាព្រឹកថ្ងៃពុធ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្ដីគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។