នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៦ ទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. បានចាត់ ចាត់លោក ហួរ ប៉ូពិធាន អ្នកជំនាញការច្បាប់ គ.ក.ច ឱ្យចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាស្ដីពីផលប្រយោជន៍អន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីផលប្រយោជន៍អន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីឧបរកណ៍អាកាសយាន ក្រោមអធិបតីភាពឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀត។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ហួរ ប៉ូពិធាន ឱ្យចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃអនុសញ្ញាស្ដីពីផលប្រយោជន៍អន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីផលប្រយោជន៍អន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីឧបរកណ៍អាកាសយាន ។
ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត