នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងឯកសារទស្សនាទាននៃកម្មវិធីសិក្ខាសាលា ស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា អមដោយឯកឧត្តម ប៉ែន ប៊ុនឈា និងឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងគ.ក. ច។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងឯកសារទស្សនាទាននៃសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំ អ្នកជំនាញការច្បាប់ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំដើម្បីផ្ទៃក្នុងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងឯកសារទស្សនាទាននៃកម្មវិធីសិក្ខាសាលា ស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦