ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធាន ព្រមទាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗចំនួន ២ រួមមាន៖ (១) ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ គ.ក.ច. និង (២) ការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។
នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋាន គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធាន ព្រមទាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងការត្រៀមរៀបចំសកម្មភាពសំខាន់ៗនាពេលខាងមុខ។
កិច្ចប្រជុំបានផ្តោតលើការងារអាទិភាពចំនួន ២ គឺ៖ (១) ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ គ.ក.ច. និង (២) ការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលគ្រោងនឹងរៀបចំក្នុងពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ផ្លាស់ប្តូរយោបល់ និងកំណត់ទិសដៅការងារបន្តឱ្យមានប្រសិទ្ធភាព និងស្របតាមផែនការកំណត់។