គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯ​កឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់តំណាងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យស ផានីត្តាប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ សារឹទ្ធប្រធានគណៈកម្មធិការទី៩នៃព្រឹទ្ធសភា។សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ការធានាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមទទួលបាននូវការទូទាត់ក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ទៅលើថ្លៃទិញថាមពលអគ្គិសនី ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនី រវាងអគ្គិសនីកម្ពុជានិងក្រុមហ៊ុនអគ្គិសនីវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីធានាបាននូវនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព តម្លៃសមរម្យ និងសន្តិសុខថាមពលជាតិ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីនិងភាគីពាក់ព័ន្ធទាំងអស់ ។