ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិភាគ និងវាយតម្លៃអនុលោមភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទូលំទូលាយ រីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP)
នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាពឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិភាគ និងវាយតម្លៃអនុលោមភាពរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទូលំទូលាយ រីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CP-TPP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណន សំណាងសីមុន្នី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម(គ.ផ.គ.ព) នាយកខុទ្ទកាល័យឯកឧត្តម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីនិងភាគីពាក់ព័ន្ធទាំងអស់ ។