ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គនេះ មានគោលបំណងពិនិត្យ និងឆ្លងលើ របៀបវារៈចំនួន៥រួមមាន
១). សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា,
២). សេចក្ដីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩,
៣). សេចក្ដីព្រាងច្បាប់ស្ដីពីកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩,
៤). សេចក្ដីព្រាងគោលនយោបាយជាតិស្ដីសកម្មភាពមីនឆ្នាំ២០២៦-២០៣៥,
៥).របាយការណ៍ស្ដីពីការអនុវត្តវិធានការអន្តរគមន៍ជួយអតីតពលករដែលវិលត្រលប់មកពីប្រទេសថៃ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។