គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងទស្សនាទានស្តីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងទស្សនាទានស្តីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល

នារសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៦០៧-B ជាន់ទី៦ អគារភាតរភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីទស្សនាទានស្ដីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៍មាន លោកស្រី ប៉ែន លីនណា អ្នកជំនាញការច្បាប់នៃគ.ក.ច. បានធ្វើបទបង្ហាញស្តីពីសេចក្ដីទស្សនាទានស្ដីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាលជូនអង្គប្រជុំជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំណត់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចដោយចាប់យកបច្ចេកវិទ្យាឱ្យបានអតិបរមា។ ដើម្បីចូលរួមសម្រេចចក្ខុវិស័យដែលបានកំណត់ក្នុងក្របខ័ណ្ឌនយោបាយបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តនានា គ.ក.ច. ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល មានគោលបំណងរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ដែលនឹងរៀបចំជា ២ ដំណាក់កាល គឺដំណាក់កាលទី១ ការរៀបចំប្រព័ន្ធមូលទិន្នន័យច្បាប់និងគេហទំព័រច្បាប់, ដំណាក់កាលទី២ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាលដែលជាបណ្ណាល័យសម្រាប់ប្រជាពលរដ្ឋសិក្សាស្វែងយលពីច្បាប់។ ការរៀបចំនេះអនុលោមតាមឧត្តមានុវត្តន៍បរទេស និងគោលការណ៍ Good Regulatory Practice (GPR) ដើម្បីជំរុញតម្លាភាពនៃច្បាប់និងនីតិវិធី, ពិនិត្យាភាវូបនីយកម្មគតិយុត្ត, និងការកសាងវប្បធម៌នីតិរដ្ឋ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លឹម ពុទ្ធិជាតិ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី (តាមរយៈប្រព័ន្ធ Online) ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលខាធិការរង គ.ក.ច អមដោយអ្នកជំនាញការច្បាប់នៃ គ.ក.ច មន្ត្រីនៃ អ.គ.ក.ច. ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសង្គម សេដ្ឋកិច្ច និងវប្បធម៌ អគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណាសារជាតិ និងអគ្គនាយកដ្ឋាបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានអង្គប្រជុំ បានបូកសរុបមតិអង្គប្រជុំ និងលើកទិសដៅសម្រាប់បន្តកិច្ចការនេះ។ ជាចុងបញ្ចប់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមមតិយោបល់ និងអនុសាសន៍លើសេចក្តីព្រាងទស្សនាទានស្តីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។