គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមវេទិកាកែទម្រង់ស្តីពីការលើក កម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ”។

ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមវេទិកាកែទម្រង់ស្តីពីការលើក កម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ”។

នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅសហសាលសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង (គ.ក.ច.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) អមដោយ លោក ឌិន ស៊ីដែន ជំនាញការច្បាប់នៃ អ. គ.ក.ច. និង លោក ឈឹម ចន្ទរតនៈ ប្រធាននាយកដ្ឋានប្រឹក្សាច្បាប់និងតាមដានការអនុវត្តច្បាប់ និង លោកស្រី ឡេង ចាន់ភួង ជំនាញការច្បាប់នៃ អ. គ.ក.ច. និង លោកស្រី ប៉ែន លីនណា ជំនាញការច្បាប់នៃ អ. គ.ក.ច. អញ្ជើញចូលរួមវាគ្មិនធ្វើបទបង្ហាញក្នុង “វេទិកាកែទម្រង់ស្តីពីការលើក កម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃ (គ.វ.រ)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។