ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីទស្សនាទានស្ដីពីការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។
នារសៀលថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីទស្សនាទានស្ដីពីការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាលនិងមានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលខាធិការរង គ.ក.ច អមដោយអ្នកជំនាញការច្បាប់នៃគ.ក.ច ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពជំនាញនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនេះគឺមានគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីទស្សនាទានស្ដីពីការរៀបចំមជ្ឍមណ្ឌលទិន្នន័យច្បាប់របស់រាជរដ្ឋាភិបាល។