ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលខាធិការរង គ.ក.ច អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា (Regulatory Impact Assessment Guidelines For Cambodia)
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ SHANGRI LA ភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលខាធិការរង គ.ក.ច អមដោយលោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ និងអ្នកជំនាញការច្បាប់នៃ គ.ក.ច
អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា (Regulatory Impact Assessment Guidelines For Cambodia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពជំនាញ ។ ក្នុងសិក្ខាសាលានេះគឺមានគោលបំណងពិគ្រោះយោបល់លើសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា ។