ពិធីចុះហត្ថលេខាប្រគល់ទទួលបញ្ចប់គម្រោងជួសជុលអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្តី
នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង (គ.ក.ច. និង ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង (គ.ក.ច.) អមដោយ លោក ឈីម ចន្ធរតនៈ ប្រធាននាយកដ្ឋានប្រឹក្សាច្បាប់និងតាមដានការអនុវត្តច្បាប់ លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ (អ.គ.ក.ច.)ចូលរួមក្នុងពិធីចុះហត្ថលេខាប្រគល់ទទួលបញ្ចប់គម្រោងជួសជុលអគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃស្ថានទូតចិនប្រចាំកម្ពុជា ។