គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការង គ.ក.ច. ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការកែសម្រួលការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រី។

នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការង គ.ក.ច. អមដោយលោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល​ និងហិរញ្ញកិច្ច (អ.គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការកែសម្រួលការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។