គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

កិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក លោក ឌិន ស៊ីដែន ជំនាញការច្បាប់ (គ.ក.ច.) និង លោក ច័ន្ទតារា រ៉ូម៉ែន ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់លោក លោក ឌិន ស៊ីដែន ជំនាញការច្បាប់ (គ.ក.ច.) និង លោក ច័ន្ទតារា រ៉ូម៉ែន ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាបន្តលើ សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។