គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ពិនិត្យ និងតាមដានវឌ្ឍនភាព ស្តីពីការរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាព ស្តីពីការរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ជំនាញការច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ។ កិច្ចប្រជុំនេះមានគោលបំណងត្រៀមពីការរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។