ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពីការជំរុញអនុវត្តល្អផ្នែកបទប្បញ្ញត្តិ (GRP)
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាន និងអគ្គលេខាធិការ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពី «ការជំរុញការអនុវត្តល្អផ្នែកបទប្បញ្ញត្តិ (GRP) ឱ្យឈានទៅមុខ»។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌកម្មវិធីចែករំលែកចំណេះដឹង ក្រោមប្រធានបទ «អត្ថប្រយោជន៍នៃការអនុវត្តល្អផ្នែកបទប្បញ្ញត្តិ (GRP)៖ លទ្ធផលពីគម្រោងសាកល្បងលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា» ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានការល្អៗ ក្នុងការរៀបចំ និងអនុវត្តបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។