ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ពិនិត្យ និងតាមដានវឌ្ឍនភាពទស្សនាទានស្តីពីការរៀបចំក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងប្រព័ន្ធច្បាប់កម្ពុជា។
នារសៀល ថ្ងៃពុធ ១៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការ គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពលើការរៀបចំក្របខ័ណ្ឌទស្សនាទានស្តីពីការកសាងប្រព័ន្ធច្បាប់កម្ពុជា ។
កិច្ចប្រជុំនេះ មានការចូលរួមពីជំនាញការច្បាប់ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ដែលបានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីធានាថាការរៀបចំទស្សនាទាន និងក្របខ័ណ្ឌនានា មានភាពច្បាស់លាស់ និងអាចអនុវត្តបានជាក់ស្តែង។