ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. និងពិនិត្យវឌ្ឍនភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ បូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
នារសៀល ថ្ងៃច័ន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, នៅទីស្នាក់ការ (គ.ក.ច.) ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. និងពិនិត្យវឌ្ឍនភាព សម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំ បូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង មន្ត្រីជំនាញនាយកដ្ឋានទាំង៤ និងជំនាញការច្បាប់នៃ (គ.ក.ច.)។