គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ពេជ្រ សុវណ្ណថារ័ត្ន ជំនួយការ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការ គ.ក.ច. និងលោក សុក ពេជ្របណ្ឌិត មន្រ្តី នៃអគ្គលេខាដ្ឋាន គ.ក.ច. ចូលរួមសិក្ខាសាលាស្តីពីអភិបាលកិច្ច សាជីវកម្ម និងការគ្រប់គ្រងសមិទ្ធកម្មរបស់សហគ្រាសសាធារណៈ និង សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី- ព្រាងច្បាប់ស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា សៀមរាម ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាន ព្រមទាំងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ពេជ្រ សុវណ្ណថារ័ត្ន ជំនួយការ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាន និងអគ្គលេខាធិការ គ.ក.ច. រួមជាមួយលោក សុក ពេជ្របណ្ឌិត មន្រ្តី នៃអគ្គលេខាដ្ឋាន គ.ក.ច. ចូលរួមសិក្ខាសាលាស្តីពី «អភិបាលកិច្ច សាជីវកម្ម និងការគ្រប់គ្រងសមិទ្ធកម្មរបស់សហគ្រាសសាធារណៈ» និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងសហគ្រាសសាធារណៈ»។សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹង និងប្តូរយោបល់អំពីក្របខណ្ឌអភិបាលកិច្ចសាជីវកម្ម ការលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងសហគ្រាសសាធារណៈ ព្រមទាំងប្រមូលមតិយោបល់បន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់មានភាពគ្រប់គ្រាន់ សមស្រប និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន។