គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិជាមួយស្ថាប័ននីតិប្រតិបត្តិ ក្នុងការគ្រោងរៀបចំសិក្ខាសាលា ដើម្បីពង្រឹងភាពធន់របស់ជាតិ ស្មារតីជាតិនិយម សាមគ្គីជាតិ លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងរវាងសន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ច

នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការ (គ.ក.ច.) បានអញ្ជើញចូលរួមជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិជាមួយស្ថាប័ននីតិប្រតិបត្តិ ក្នុងការគ្រោងរៀបចំសិក្ខាសាលាស្តីពី ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដោយមានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និង ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងតំណាងមកពី ក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន។ គោលបំណងក្នុងការរៀបចំសិក្ខាសាលាខាងលើ ដើម្បីពង្រឹងភាពធន់របស់ជាតិ ស្មារតីជាតិនិយម សាមគ្គីជាតិ លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងរវាងសន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងដាក់ចេញនូវគោលនយោបាយ សុខដុមនីយកម្មច្បាប់ យុទ្ធសាស្រ្តអភិបាលកិច្ចឧស្សាហកម្ម សិប្បកម្ម សហគ្រាសធុនមីក្រូតូច និងមធ្យម និងឯករាជ្យភាពពាណិជ្ជកម្មកម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ នវានុវត្តន៍ បច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្មឌីជីថល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI៕